ក្រុម Paris Saint-German បានប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coupe de France ជាមួយក្រុម Les Herbiers ដោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល 2-0។

photo of Les Herbiers vs Paris Saint-Germain
Les Herbiers vs Paris Saint-Germain

ជ័យ​ជម្នះ​ 2​-0 របស់​ក្រុម​អ្នក​មាន​បារាំង​ធ្វើ​បាន​ដោយ​ Lo Celso នាទី​26 និង​បាល់​ប៉េណាល់ទី​នាទី​ 47 របស់​ Cavani។ នេះ​គឺ​ជា​ការ​ឈ្នះ​ពាន​៣​ក្នុង​មួយ​រដូវ​កាល​របស់​ PSG បន្ទាប់​ពី​ពួក​គេ​បាន​ប្រមូល​ពាន​ Coupe de la Ligue និង​ក្របខ័ណ្ឌ​កំពូល​ Ligue 1 កាល​ពី​ពេល​កន្លងមក។​

ការឈ្នះនេះមិនបានធ្វើឲ្យអ្នកតាមដានបាល់ទាត់មានការភ្ញាក់ផ្អើលប៉ុន្មានទេ ដោយសារតែក្រុម Les Herbiers គឺជាក្រុមដែលនៅក្នុងក្របខ័ណ្ឌលំដាប់ទីបីនៃប្រទេសបារាំងតែប៉ុណ្ណោះ ដោយក្នុងមួយឆ្នាំ ក្រុមដ៏តូចមួយនេះចំណាយតែជាង 3លានដុល្លារអាមេរិកប៉ុណ្ណោះទៅលើកីឡាករ បើប្រៀបធៀបនឹង PSG គឺមិនបាន១% ផង (ជាង640លានដុល្លារអាមេរិក)៕

ប្រភពពី៖ bbc