ប្រធានក្លឹប Paris Saint-Germain ត្រៀមនឹងអនុញ្ញាតឱ្យ Neymar ចូលរួមជាមួយក្រុម Real Madrid នៅរដូវក្តៅនេះ បើសិនជាគាត់ជួយឱ្យក្លឹបទទួលបានជោគជ័យក្នុងក្របខ័ណ្ឌ Champions League ។

photo of Neymar
Neymar of Paris Saint-Germain

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មី ៗ នេះកីឡាករវ័យ 25 ឆ្នាំរូបនេះ បាននិយាយទៅកាន់អ្នកដែលជិតស្និទ្ធបំផុតជាមួយគាត់ ថាគាត់ស្រមៃចង់វិលត្រឡប់ទៅកាន់អេស្ប៉ាញវិញ នៅឯកីឡដ្ឋាន Santiago Bernabeu ។

ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានសន្យាថា នឹងអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ បើសិនជាគាត់ជួយឱ្យក្លឹបឈ្នះពានរង្វាន់អឺរ៉ុប និងពានរង្វាន់របស់ប្រទេសបារាំងជាមុនសិន ។

ប្រភពព័ត៌មានជាច្រើនបានអោយដឹងថា លោក Florentino Perez ដែលជាប្រធានក្លឹប Real Madrid មានគម្រោងផ្តល់ប្រាក់ឱ្យ PSG ដ៏ច្រើនច្រើនមហាសារ ព្រមទាំងបន្ថែមនូវកីឡាករ Cristiano Ronaldo ជាថ្នូរនឹងកិច្ចព្រមព្រៀងដ៏ធំធេងសម្រាប់ការទិញយក Neymar នេះផងដែរ៕

ប្រភពពី​៖​ goal