ក្លឹប​អ្នក​មានបារាំង Paris Saint-Germain បាន​បង្ហាញ​អំណាច​របស់​ខ្លួនគម្រៀម​គូរប្រជែង Liverpool មុន​ជួប​គ្នា​នៅ Champions League  នៅ​សប្ដាហ៍​ក្រោយ ដោយ​លត់ក្រុមដែរទើបនឹងឡើងថ្មី​ Saint-Etienne ក្នុងលទ្ធផល 4-0 ប្រកួតក្នុងលីគ Ligue 1 កាល​ពី​យប់​មិញ។

Paris St-Germain 4-0 Saint-Etienne
Paris St-Germain 4-0 Saint-Etienne

ការប្រកួតយប់មិញនេះ PSG គ្នានខ្សែប្រយុទ្ធសំខាន់ពីររូប Kylian Mbappe ដែលបានជាប់ពិន័យ និង Neymar ឱ្យសម្រាក់ ព្រោះទុកកម្លាំងប្រកួត Champions League  នៅ​សប្ដាហ៍​ក្រោយ ទល់នឹង Liverpool តែម្ដង។

4គ្រាប់របស់អ្នកមានបារាំងរកបានដោយខ្សែ​ប្រយុទ្ធ Julian Draxler នៅតែតបញ្ចូលទីនៅ​នាទី​23។ ឈាន​ដល់​វគ្គ​ទី​ពីរ PSG បន្ត​បង្ហាញ​ការ​លេងដ៏​ល្អ​ ដោយ​រក​បាន​ 3​គ្រាប់​បន្ថែម​ទៀត​ដោយកីឡាករ Edinson Cavani, Di Maria និង Diaby។ 5 ប្រកួតរបស់ PSG លេងនៅក្នុងលីគបារាំង Ligue 1 គឺឈ្នះទាំង5 ខណៈពេលនេះគឺឈរនៅលើកំពូលតារាង៕

ប្រភពពី៖ BBC