photo of Zaha
កីឡាករ Zaha របស់​ក្លឹប Crystal Palace

ក្លឹប Paris Saint-Germain ​ហាក់​នៅ​តែ​បន្ត​ខិតខំ​លើ​ទីផ្សារ​ដោះដូរ ជុំវិញ​ការ​ចង់​បាន​កីឡាករ​កំពូល​ណា​ម្នាក់​មក​ត្រៀម​ជំនួស​តំណែង​របស់ Neymar ​ដែល​គ្រោង​នឹង​ចាកចេញ។

យោង​តាម​សារព័ត៌មាន Daily Mirror ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​អ្នក​មាន​បារាំង​កំពុង​ត្រៀម​នាំ​យក​កីឡាករ​វ័យ ២៦ ឆ្នាំ គឺ Zaha របស់​ក្លឹប Crystal Palace មក​ចូលរួម​មុន​ទីផ្សារ​ដោះដូរ​បិទ​ទ្វារ​នា​ថ្ងៃ​ទី ២ ​កញ្ញា។

PSG នឹង​ត្រូវ​ប្រជែង​ជាមួយ Arsenal ក៏​ដូច​ជា Everton ក្នុង​ការ​ប្រជែង​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​ដ៏​ជំនាញ​រូប​នេះ។ នៅ​ប្រកួត​កាល​ពី​យប់មិញ Zaha ក៏​បាន​ក្រឡុក​បិសាច​ក្រហម Man Utd ជា​ខ្លាំង ត្បិត​រូប​គេ​ពុំ​មែន​ជា​អ្នក​រក​គ្រាប់​បាល់ ប៉ុន្តែ​ការ​លេង​ជួន​ខ្លះ​កិប​ដាច់​ខ្សែ​ការពារ​ម្ចាស់​ផ្ទះ​ដល់​ទៅ ២-៣ រូប​ឯ​