PSG នឹងលក់ Mbappe ចេញ តែសុំតម្លៃផ្ដាច់កុងត្រា ២២០លានអឺរ៉ូ
ក្រុម PSG បានបញ្ជាក់ច្បាស់ថាខ្សែប្រយុទ្ធ Kylian Mbappe ពិតជាចង់ចាកចេញមែន ហើយពួកគេក៏មិនហាមឃាត់អ្វីដែរ ឱ្យក្រុមតែ Real Madrid ត្រូវបង់ផ្ដាច់កុងត្រា១ឆ្នាំសិន។

ដោយតម្លៃផ្ដាច់កុងត្រា១ឆ្នាំនៅសល់ ត្រូវបានក្រុម PSG ទាមទាររហូតដល់២២០លានអឺរ៉ូឯណោះ។ ខណៈដែលសំណើររបស់ក្រុម Real Madrid ផ្ដល់ឱ្យតែ១៥០លានអឺរ៉ូប៉ុណ្ណោះ។ ការទាមទារខ្ពស់របស់ក្រុមអ្នកមានបារាំងនេះ ក៏ព្រោះតែពួកគេមើលឃើញថា Mbappe ទិញចូលមកពីក្រុម Monaco ក៏ថ្លៃជិត២០០លានអឺរ៉ូទៅហើយ ដូច្នេះបណ្ដុះបណ្ដាលគេជាច្រើនឆ្នាំមកនេះ ក៏មិនអាចខាតដើមដែរ។
មួយវិញទៀតតម្លៃ២២០លានអឺរ៉ូនេះ គឺទាបជាងតម្លៃផ្ទេររបស់ Neymar កន្លងទៅទេ។ ដោយកាលនោះ PSG ចំណាយដល់២២២លានអឺរ៉ូទើបអាចយក Neymar ពីក្រុម Barcelona បាន។ តែយ៉ាងណា យុទ្ធសាស្ត្ររបស់លោក Perez ប្រធានក្លឹប Real Madrid ទំនងជាមិនចង់ចាយច្រើនបែបនវលើកីឡាករម្នាក់ទេ។ ពួកគេអាចនឹងរង់ចាំដល់ឆ្នាំក្រោយ ដើម្បីអស់កុងត្រាយក Free Free តែម្ដង ព្រោះខុសត្រូវគ្នាតែ១ឆ្នាំប៉ុណ្ណោះ៕