photo of International Champions Cup
Paris Saint Germain 3-2 Atletico Madrid

ក្រុមជើងឯកបារាំង Paris Saint-Germain រកបានជ័យជម្នះលើកដំបូង ពេលយកឈ្នះក្រុម Atletico Madrid របស់អេស្ប៉ាញដោយលទ្ធផល ៣-២ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Thomas Tuchel ក្នុងជំនួបមិត្តភាពអន្តរជាតិនៅ ប្រទេសសិង្ហបុរីនាយប់មិញនេះ។

photo of Thomas Tuchel
លោក Thomas Tuchel គ្រូ​បង្វឹក​ថ្មី PSG

​​ក្រោម​ការដឹកនាំ​ដោយ​គ្រូ​បង្វឹក​ថ្មី PSG លោក Thomas Tuchel បាន​បញ្ចប់​ដំណើរ​ពាន​ទេសចរណ៍ ICC នេះ​ហើយ​ក្រោយ​ឈ្នះ​លើ​ក្រុម Atletico Madrid ទាំង​ព្រលឹង​ចុង​សក់​អរគុណ Postolachi ដែល​ស៊ុត​លើ​ប្រអប់​ដើម្បី​យកឈ្នះ​ការប្រកួត​នេះ។​ ​សម្រាប់​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នៅ​វគ្គ​ទី​១ ក្រុម​ដែល​ចំណាយ​លុយ​កំណត់ត្រា​ពិភពលោក ២២២លាន​អឺរ៉ូ​ពេល​ទិញ Neymar បាន​នាំមុខ 1-0 មុន​នៅ​នាទី​ទី៣២ ដោយ​កីឡាករ Christopher Nkunku មុន​ពេល​ឈាន​ចូល​វគ្គ​ទី២ នាទី​ទី៧១ កីឡាករ Moussa Diaby ជា​អ្នក​បន្ថែម​ការ​នាំ​មុខ 2-0 ឲ្យ PSG ប៉ុន្តែ ៤នាទី​ក្រោយ​កីឡាករ Victor Mollejo ស៊ុត​បាល់​សល់​ពី​មិត្ត​រួម​ក្រុម​ក្នុង​ប្រអប់​តាម​ពីក្រោយ 2-1 មុន​ពេល​ដែល​កីឡាករ Antonie Bernede ខ្សែ​ការពារ PSG ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នាទី​ទី៨៦ តាម​បាន​ស្មើ 2-2 ធ្វើ​ឲ្យ​លោក Diego Simone សប្បាយចិត្ត​ជា​ខ្លាំង ក៏ប៉ុន្តែ​ការ​​រីក​រាយ​មិន​ទាន់​បាន​ស្រួលបួល​ផង​នោះ​ កីឡាករ​វ័យក្មេង Postolachi ដែល​ប្តូរ​ចូល​នៅ​នាទី​ទី៥០ ជា​អ្នក​សម្រេច​លទ្ធផល​ចុងក្រោយ 3-2។

photo of International Champions Cup
Paris Saint Germain 3-2 Atletico Madrid

​គួរ​បញ្ជាក់​ថា​ នេះ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​ក្រុម​អ្នក​មាននៅ​បារាំង PSG ហើយ​នូវ International Champions Cup ប៉ុន្តែ​មិនសូវ​ទទួល​បាន​ផ្លែផ្កា​ទេ​ពោល​គឺ ៣​ប្រកួត​ចាញ់ ២ប្រកួត​ចាញ់​ក្រោម​ថ្វីដៃ​ក្រុម Bayern Munich 3-1 នឹង​ចាញ់ Arsenal ដល់​ទៅ 5-1 ផងដែរ៕