ក្រុម PSG ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Lille ​ក្នុង​លទ្ធផល ១-០ ​ធ្វើ​ឱ្យ​របូត​ពាន​រង្វាន់​បើក​រដូវ​កាល Trophee des Champions ​ទៅ​ហើយ។

ក្រុម Lille ​ឈ្នះពាន Trophee des Champions
ក្រុម Lille ​ឈ្នះពាន Trophee des Champions

ពាន​រង្វាន់ Trophee des Champions ​នេះ​គឺ​ជា​ពាន​បើក​រដូវ​កាល​មួយ​នៅ​បារាំង ​ដូច​ពាន Community Shield ​របស់​អង់គ្លេស​ដែរ។ ខណៈ​ដែល​ក្រុម PSG ​ចូល​លេង​ពាន​នេះ ​អវត្តមាន​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន ដោយសារ​តែ​ពួកគេ​មិន​ទាន់​ត្រលប់​ចូល​លេង​វិញ​បាន។ ជា​លទ្ធផល​ឃើញ​ថា​ក្រុម​របស់​លោក Trophee des Champions ​មិន​អាច​យក​ឈ្នះ​ក្រុម Lille ​បាន​ឡើយ។

១​គ្រាប់​របស់ Lille ​ដែល​យក​ឈ្នះ​លើ​ក្រុម PSG ​នោះ​ធ្វើ​បាន​ដោយ Xeka ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​តែ​មួយ​គត់​កើត​មាន​ក្នុង​ការ​ប្រកួត​នេះ​ដែរ។ ​គេ​មិន​ទាន់​ច្បាស់​ទេ​ថា​ក្រុម PSG ​នៅ​រដូវ​កាល​ខាង​មុខ​ល្អ​ប៉ុណ្ណា ប៉ុន្តែ​ទម្រង់​លេង​នៅ​យប់មិញ​នេះ​មិន​ទាន់​អាច​ទម្លុះ​សំណាញ់​ទី​ខាង Lille ​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​នៅ​​រដូវ​កាល​ក្រោយ​បាន​ទេ៕