ក្រុមបាល់ទាត់ Lille OSC បានយកឈ្នះ ១ ទល់នឹង ០ លើក្រុម Paris Saint-Germain  នឹងបង្អាក់ដំណើររបស់ក្រុម ការពារដំណែងជើងឯក ក្នុងការប្រកួតដណ្តើមពានរង្វាន់ជើងឯកបារាំង (Ligue 1) ក្នុងសប្ដាហ៍ទី ៣១ នឹងបានឡើងឈរ កំពូលតារាង មានពិន្ទុ លើស ក្រុម លេខ២ ចំនួន ៣ពិន្ទុ

 

Jonathan David
Jonathan David

គ្រាប់បាល់ជ័យជំនះរកបានដោយកីឡាករសញ្ជាតិកាណាដា Jonathan David ដែលបានស៊ុទទំលុះសំណាញ់ទីនៅនាទីទី ២០ ។ ក្រុមភ្ញៀវបានការពារសំណាញ់ទី របស់ខ្លួន ពីការវាយប្រហាររបស់ក្រុម ម្ចាស់ផ្ទះ Paris Saint-Germain បានយ៉ាងល្អ ។

Marquinhos
Marquinhos

ក្រុម PSG បាន​គ្រប់គ្រងការប្រកួតស្ទើតែទាំងស្រុង ព្រមទាំងស៊ុទទៅលើក្រុមភ្ញៀវ ចំនួន ១៦ដង នឹងស៊ុទចំទីភ្ញៀវត្រឹមតែ ៣ដងតែប៉ុណ្ណោះ នឹងគ្មានសំណាងរកគ្រាប់បាល់នោះទេ ចំណែក ក្រុមភ្ញៀវមានឳកាសស៊ុទត្រឹមតែ ៣ដងនឹង ចំទី ទាំង ៣ដង សម្រេចទីបាន ១គ្រាប់ ។

 

Kylian Mbappe
Kylian Mbappe

កីឡារករ Kylian Mbappe នៅនាទីទី ១៥ មានឳកាសស៊ុទគ្រាប់បាល់ជិតបំផុតប៉ុន្តែការស៊ុទរបស់គេពីចម្ងាយ ១០ ម៉ែត្រត្រូវបានការពារយ៉ាងល្អដោយកីឡាករអ្នកចាំទី Mike Maignan ។

Neymar
Neymar

នៅនាទីទី ៩០ ក្រុមទាំង ២ នៅសល់កីឡាករលេងត្រឹម ១០នាក់តែប៉ុណ្ណោះ ។ ដោយអាជ្ញាកណ្តាល Bastien បានបង្ហាញកាតលឿងទី ២ ដល់ Neymar និងខ្សែការពារព័រទុយហ្កាល់ Tiago Djaló ចំពោះការរុញច្រានគ្នា។

 

Neymar
Neymar