photo of PSV
PSV ឈ្នះពានរង្វាន់លីកហូឡង់លើកទី 24

ក្លឹបបាល់ទាត់ PSV Einhoven បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Eredivisie League កាលពីយប់មិញ បន្ទាប់ពីផ្ដួលក្រុមលេង Ajax ដែលនៅសល់គ្នាតែ9នាក់ក្នុងជំនួបក្ដៅគគុកនៅយប់មិញនេះ ។

PSV បានឈ្នះ Ajax 3-0 ក្នុងផ្ទះខ្លួនឯង គ្រាប់បាល់បានមកពីខ្សែប្រយុទ្ធ Gaston Pereiro ក្នុងនាទី23, Luuk De Jong ក្នុងនាទី38 និង Steven Bergwijn ក្នុងនាទី54 ។ នៅតង់ទី2 Nicolas Tagliafico របស់ Ajax រងពិន័យកាតលឿងលើកទី2 ក្នុងនាទី80 ហើយ 3នាទីបន្ទាប់ Siem de Jong ដែលជាបងបង្កើតមកលើកីឡាករ Luuk របស់ក្រុម PSV រងពិន័យកាតក្រហមម្នាក់ទៀត។

PSV បានឈ្នះពានរង្វាន់នេះលើកទី 24 ហើយក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប ។ ដោយបង្វឹកដោយលោក Phillip Cocu បានឈ្នះជើងឯកលីគកំពូលហុល្លង់នេះ 3ដងក្នុង4 រដូវកាលចុងក្រោយ។ ប៉ុន្តែក្រុម Feyenoord ជាក្រុមដែលបង្អាក់ការឈ្នះជើងឯករបស់ PSV រដូវកាលមុន ពេលនេះកំពុងឈរលេខរៀងទី4 ខណៈការប្រកួតនៅសល់៣លើកទៀត៕

ប្រភពពី៖ dutchnews