យ៉ោងតាមតាមព័ត៌មាន Bild បានឱ្យដឹងថាខ្សែបម្រើវ័យក្មេង  Christian Pulisic យល់ព្រមផ្លាស់ទៅក្លឹបតោខៀវ Chelsea ក្នុងតម្លៃ 57 លានដុល្លារនៅខែមករាដាច់ខែនេះ។

Pulisic យល់ព្រមផ្លាស់ទៅក្លឹបតោខៀវ Chelsea ក្នុងតម្លៃ 57 លានដុល្លារ
Pulisic យល់ព្រមផ្លាស់ទៅក្លឹបតោខៀវ Chelsea ក្នុងតម្លៃ 57 លានដុល្លារ

Chelsea នឹងត្រូវចំណាយប្រាក់ប្រហែលចំនួន 50 លានអឺរ៉ូ ( 45 លានផោន / 57 លានដុល្លារអាមេរិក ) ដើម្បីនាំយកខ្សែបម្រើស្លាបសញ្ជាតិអាមេរិកវ័យ 20 ឆ្នាំរូបនេះ បន្ទាប់ពីបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងនាមជាខ្សែបម្រើដោយបានស៊ុតបញ្ចូលទីបានចំនួន 3គ្រាប់ក្នុងការបង្ហាញខ្លួនបានចំនួន 18 ប្រកួតនារដូវកាលថ្មីនេះជាមួយនឹងក្លឹប Borussia Dortmund។

មិនត្រឹមតែ Chelsea ទេដែរចង់បានរូបគេសូម្បីតែ ក្លឹបយក្សនៅអង់គ្លេសមួយចំនួនដូចជា Arsenal Liverpool ក៏បានរូបគេផងដែរ៕

ប្រភព៖ Goal