photo of Christian Pulisic
ខ្សែ​បម្រើ​ Christian Pulisic ​អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ Chelsea ​នា​ខែ​មករា​ខាង​មុខ​នេះ

ខ្សែ​បម្រើ​ Christian Pulisic ​អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ Chelsea ​នា​ខែ​មករា​ខាង​មុខ​នេះ បន្ទាប់​ពី​រូបគេ​បាន​បដិសេធ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Dortmund ។

កីឡាករ​អាមេរិក ដែល​បាន​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​របស់​ខ្លួន​ទល់​ក្រុម​អង់គ្លេស​ម្សិលមិញ​នេះ ​នឹង​អស់​កុងត្រា​ជាមួយ​ក្រុម Dortmund  ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ។ ក្លឹប​នៅ​អាល្លឺម៉ង់​បាន​ព្យាយាម​បញ្ចុះបញ្ចូល​រូបគេ ដើម្បី​ឱ្យ​បន្ដ​កុងត្រា​ទៀត ប៉ុន្តែ​សាមី​ខ្លួន​បដិសេធ​មិន​ព្រម​ទទួល​យក​កុងត្រា​នោះ​ឡើយ។

ស្រប​ពេល​មិន​បន្ដ​កុងត្រា​នេះ​ដែរ ​ក្លឹប Chelsea ​ឯ​ណោះ ​ក៏​បាន​ទាក់ទង​មក​កីឡាករ​វ័យ​២០​ឆ្នាំ​នេះ​ដែរ។ ក្លឹប​បាន​ដាក់​តម្លៃ​ខ្លួន​រូបគេ​ដល់​ទៅ​៧០​លាន​ផោន​ឯ​ណោះ ដើម្បី​ផ្ដាច់​កុងត្រា​ដែល​នៅ​សល់​នេះ។ ហើយ​ប្រសិន​បើ Dortmund ​មិន​អាច​បន្ដ​កុងត្រា​បាន ​នោះ​ជម្រើស​ល្អ​បំផុត​គឺ​លក់​រូបគេ​ចេញ​តែ​ម្ដង៕