photo of Carles Puyol
Carles Puyol

Puyol នឹងមិនមានបញ្ហាជាមួយ Neymar ក្នុងការចូលរួមក្រុម Real Madrid នោះទេ Neymar ត្រូវបានទាក់ទងជាមួយនឹងការផ្លាស់ប្តូរពីក្លឹប Paris Saint-Germain ទៅ Real Madrid អស់រយៈពេលជាច្រើនខែ ហើយមនុស្សជាច្រើនជឿថា វានឹងក្លាយជាការផ្លាស់ប្តូរដ៏ចម្រូងចម្រាសមួយក្នុងប្រវត្ដិសាស្ដ្រនាពេលថ្មីៗនេះប្រសិនបើវាកើតឡើងប៉ុន្តែ Carles Puyol មិនមានការខកចិត្តឡើយ។

ឥលូវនេះភ្នាក់ងារខ្លួនគឺលោក Puyol នឹងចាត់ទុកការផ្ទេរនេះជារឿងធម្មតាសូម្បីតែជាមួយអតីតកាលរបស់ក្លឹប Barcelona ។

“ខ្ញុំគិតថារូបគេអាចទៅលេងនៅក្លឹប Real Madrid ហើយខ្ញុំនឹងមិនឃើញមានបញ្ហាអ្វីទេ ។គាត់គឺជាអ្នកជំនាញហើយវាហាក់ដូចជាមិនគួរឱ្យជឿ។ ទោះជាយ៉ាងណាខ្ញុំគិតថា វាជាការលំបាកសម្រាប់គាត់ក្នុងការចាកចេញពី PSG ព្រោះពួកគេបានចំណាយលុយច្រើនលើការចុះហត្ថលេខារបស់គាត់”។

Neymar បានផ្លាស់ពីកីឡដ្ឋាន Camp Nou ទៅកាន់ទឹកដី Parc des Princes កាលពីរដូវក្តៅមុនដើម្បីកំណត់ត្រាពិភពលោកដែលមានចំនួន 222 លានអឺរ៉ូ។

ប្រភព៖ marca