ក្លឹប Real Madrid ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ពិចារណា​ក្នុង​ការ​វ៉ៃ​ចេញ Isco លើ​ថ្នូរ​ដោះដូរ​យក​ខ្សែ​ការពារ​កណ្តាល Kalidou Koulibaly របស់​ក្លឹប Napoli។

Kalidou Koulibaly
ខ្សែ​ការពារ​ Kalidou Koulibaly

នេះ​ជា​ដំណោះស្រាយ​មួយ​របស់​លោក Zinedine Zidane ដែល​ចង់​ពង្រឹង​បន្ថែម​នូវ​ប្រព័ន្ធ​ការពារ ស្រប​ពេល Real Madrid ​បាន​របូត​គ្រាប់​បាល់​មួយ​ផ្នែក​ធំ​ផង​ដែរ នា​ប្រកួត​ដើម​រដូវ​កាល ២០១៩/២០។

សព្វថ្ងៃ​ខ្សែ​ការពារ​កណ្តាល​របស់​ក្លឹប​មាន​ដូច​ជា Sergio Ramos, Raphael Varane, Eder Militao និង Nacho ​ប៉ុន្តែ​បើ​អាច​នាំ​យក​ Koulibaly ម្នាក់​ថែម​ទៀត នោះ​គឺ​កាន់​តែ​ប្រសើរ​បំផុត ព្រោះ​គុណភាព​របស់​បុរស​មាឌ​ធំ​រូប​នេះ កន្លង​ទៅ​ក៏​ជួយ​ទប់​មិន​ឲ្យ​ហង្ស​បំបែក​សូម្បី​មួយ​គ្រាប់​នៅ​ដី​របស់​ខ្លួន។

Isco
Isco

តាម​តម្លៃ​ខ្លួន​ដែល Napoli អាច​រំអុក​ក្នុង​ការ​លក់​ចេញ​ Koulibaly គឺ​ថ្លៃ​ប្រមាណ ១០០ លាន​អឺរ៉ូ ពោល​គឺ​នឹង​ខ្ពស់​ជាង​តម្លៃ​កំណត់ត្រា​ដែល Man Utd នាំ​ចូល Harry Maguire ពី Leicester City ទៅ​ទៀត៕