កីឡាករ Adrien Rabiot ត្រូវបានរាយការណ៍ថា គេចង់ទៅចូលរួមជាមួយ Liverpool នៅក្នុងរដូវក្តៅនេះ។

Adrien Rabiot
Adrien Rabiot

ជាការពិតណាស់ Rabiot បានផ្លាស់ពី PSG មកចូលរួមជាមួយ Juventus កាលពីឆ្នាំ ២០១៩​ ដោយគ្មានតម្លៃខ្លួននោះទេ។

Rabiot គឺជា ខ្សែបម្រើសំខាន់ម្នាក់ដែរសម្រាប់ក្រុម Juventus ដោយគិតមកដល់ បច្ចុប្បន្ននេះ Rabiot បានបង្ហាញខ្លួនបាន ១២៩ ប្រកួត និង រកបានគ្រាប់បាល់ ៦គ្រាប់។

បើយោងទៅតាមសារកាសែត The Telegraph បានចុះផ្សាយឲ្យដឹងថា Rabiot កំពុងអន្ទះសារចង់ផ្លាស់ទៅប្រកបអាជីព នៅ PL វិញ ដោយក្លិបដែលជាគោលដៅរបស់គេនោះគឺ Liverpool ជាមួយនឹងតម្លៃខ្លួនរបស់គេ តម្លៃ ១៣លានផោន (ឬប្រមាណ ១៥លានដុល្លា)៕