យោងតាមរបាយការណ៍របស់ Mundo Deportivo បានឲ្យដឹងថា Rafinha ជិតចាកចេញពីក្លិប Paris Saint-Germain ទៅចូលរួមជាមួយក្លិប Real Sociedad របស់អេស្ប៉ាញ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានលាមិត្ដរួមក្រុមរួចហើយ ហើយគ្រោងចាកចេញនាខែមករាខាងមុខនេះតែម្ដង។

Rafinha
Rafinha

របាយការណ៍បញ្ជាក់ថា កិច្ចព្រមព្រៀងក្នុងការផ្ទេរ Rafinha ត្រូវបានគេរំពឹងថា នឹងធ្វើឡើងជាផ្លូវការ មុនបុណ្យណូអែល ដើម្បីធានាថា កីឡាកររូបនេះ នឹងអាចចូលរួមការហ្វឹកហាត់ជាមួយក្រុម Real Sociedad នៅសប្ដាហ៍ក្រោយ ហើយអាចបង្ហាញខ្លួននៅថ្ងៃទី០២ ខែមករា ក្នុងការប្រកួតទល់នឹងក្រុម Alaves ។

សូមបញ្ជាក់ថា កីឡាករវ័យ ២៨ឆ្នាំរូបនេះ ទៅចូលរួមជាមួយក្រុម Real Sociedad នៅក្នុងក្របខណ្ឌ La Liga ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល ហើយពុំមានរួមបញ្ចូលលក្ខខណ្ឌទិញផ្ដាច់ឡើយ៕