Raheem Sterling បានប្តេជ្ញាចិត្តរយៈពេលវែងនៅជាមួយ Manchester City បន្ទាប់ពីបានយល់ព្រមដោយផ្ទាល់នូវកិច្ចព្រមព្រៀងថ្មីមួយដែលមានរយៈពេល៥ឆ្នាំ។

photo of Raheem Sterling
Raheem Sterling បន្តកុងត្រាថ្មីនៅ Man City ជាមួយតម្លៃ៣០ម៉ឺនផោនមួយសប្ដាហ៍

Sterling ដែលបានលេងជាកីឡាករបម្រុងនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០១ វិច្ឆិកា ខណៈMan City ឈ្នះ Fulham ក្នុងលទ្ធផល ២-០ នៅ Carabao Cupនឹងក្លាយទៅជាអ្នករកប្រាក់ចំណូលខ្ពស់បំផុតរបស់ក្លិបរហូតដល់ទៅ៣០ម៉ឺនផោនក្នុងមួយសប្តាហ៍ និងកីឡាករបាល់ទាត់អង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុត និងកើនពី១៨ម៉ឺនផោន​ក្នុងមួយសប្ដាហ៍។

ទំហំទឹកប្រាក់នៃកិច្ចសន្យានេះមានន័យថា គេនឹងក្លាយជាកីឡាករអង់គ្លេសដំបូងដែលអាចរកចំណូលបានជាង១០០ លានផោនក្នុងការរកប្រាក់ចំណូលរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងប្រាក់រង្វាន់មុននឹងគេមានអាយុ២៥ឆ្នាំនៅក្នុងខែធ្នូ ឆ្នាំក្រោយ៕

photo of Raheem Sterling
Raheem Sterling បន្តកុងត្រាថ្មីនៅ Man City ជាមួយតម្លៃ៣០ម៉ឺនផោនមួយសប្ដាហ៍

កុងត្រារបស់ Sterling នាពេលបច្ចប្បន្ននេះ នឹងត្រូវបន្តរហូតដល់ឆ្នាំ២០២០។ជាមួយនឹងកុងត្រាថ្មីរូបគេនឹងនៅបន្តរហូតដល់ឆ្នាំ២០២៣។ គួររំលឹកថា Sterling បានប្ដូរពី Liverpool មកកាន់ Man City ក្នុងឆ្នាំ២០១៥ ក្នុងតម្លែខ្លួន ៦០លានអឺរ៉ូ។