Raheem Sterling
Raheem Sterling

កីឡាករឆ្នើមរបស់ក្រុម Manchester City គឺខ្សែប្រយុទ្ធ Raheem Sterling បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតទល់នឹងក្រុមជម្រើសជាតិអេស្ប៉ាញ និងស្វីស ដោយសារគេមានបញ្ហាខ្នង។

Sterling គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ 18នាក់ ដែលនៅតែជាប់ឈ្មោះក្នុងបញ្ជីរបស់លោក Gareth Southgate ចាប់តាំងពីចប់ការប្រកួតពាន World Cup នៅក្នុងប្រទេសរុស្ស៊ីមក។ សមាគមកីឡាបាល់ទាត់អង់គ្លេស បាននិយាយថាកីឡាករវ័យ 23ឆ្នាំរូបនេះមានបញ្ហារបួសខ្នង។

ការអវត្តមានរបស់គាត់គឺគ្រូបង្វឹកលោក Gareth Southgate មិនផ្លាស់ប្ដូរកីឡាករមកជំនួសគាត់នោះទេ។ ខណៈដែរពេលនេះក្នុងបញ្ចីឈ្មោះរបស់លោក Gareth Southgate មានតែ 22នាក់ទេ។ សម្រាប់ការប្រកួត Uefa Nations League ថ្ងៃសៅរ៍ប្រឆាំងនឹងអេស្ប៉ាញ និងប្រកួតមិត្តភាពជាមួយក្រុមស្វ៊ីសបីថ្ងៃក្រោយ ៕

ប្រភពពី៖ BBC