photo of Ramires
Ramires Former of Chelsea

អតីតខ្សែបម្រើកណ្តាលរបស់ក្លឹបតោខៀវ Chelsea កីឡាករ Ramires បានឱ្យដឹងថា ខ្លួនចង់វិលត្រឡប់ទៅកាន់ទឹកដី Stamford Bridge វិញ និងបញ្ចប់អាជីពរបស់ខ្លួននៅក្លឹបនេះវិញ ។

ពិតណាស់ កីឡាករប្រេស៊ីលរូបនេះ បានចាកចេញពីក្រុមតោខៀវ Chelsea បានទៅលេងឱ្យក្លឹបកំពូលចិន Jiangsu Suning ក្នុងកិច្ចព្រមព្រៀងដែរមានតម្លៃខ្លួន 25 លានផោន នៅក្នុងខែមករាឆ្នាំ 2016 បន្ទាប់ពីមិនសូវបានបង្ហាញខ្លួននៅលើទីលាន នៅពេលលោក Guus Hiddink ធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ននៅ Chelsea ។

ខ្សែបម្រើវ័យ 30រូបនេះ​ បាននិយាយថា៖ «ខ្ញុំចង់វិលត្រឡប់មកកាន់ទឹកដី Stamford Bridge វិញដោយសារខ្ញុំមិនអាចបម្លេចក្លឹបបាន​ ខ្ញុំស្រឡាញ់ Chelsea នឹងអតីតមិត្តរួមក្រុមរបស់ខ្ញុំ ។ ហើយខ្ញុំចង់លេងជាមួយពួកគេម្តងទៀត មុនពេលបញ្ចប់អាជីពរបស់ខ្ញុំ។ ខ្ញុំដឹងថាទ្វារនៃកីឡដ្ឋាន Stamford Bridge នឹងបើកចំហសម្រាប់ខ្ញុំ ព្រោះតែខ្ញុំជាកីឡាករល្អម្នាក់» ៕

ប្រភពពី៖ standard