ប្រធានក្រុម Real Madrid : Sergio Ramos បានលើកឡើងនៅក្រោយប្រកួតស្មើ 1-1 ទល់នឹង Atletico Madrid យប់ថ្ងៃអាទិត្យទី8 ខែមេសានេះ ថាការមិនឈរជារបងកិត្តិយសសម្រាប់ Barcelona មិនមែនមានន័យថាក្រុមដែលរំពឹងថានឹងឈ្នះជើងឯក La Liga នេះមិនត្រូវបានគោរពនោះទេ។

photo of Sergio Ramos
Sergio Ramos កីឡាកររបស់ក្រុម Real Madrid

ពិតណាស់ កាលពីថ្ងៃសៅរ៍ គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បានបង្ហើបថា ក្រុមរបស់ខ្លួននឹងមិនធ្វើការឈរទះដៃអបអរសាទរ ដល់ក្រុមអ្នកមានបុណ្យ Barcelona ឡើយ។ បើទោះបីជាពួកគេបានឈ្នះពាន Laliga ជាស្ថាបពរមុនពេលប៉ះនឹងក្លឹប Real Madrid ក៏ដោយ។ បញ្ហានេះបានកើតឡើង បន្ទាប់ពីក្លឹប Barcelona មិនបានឈរអបអរសាទរដល់ក្លឹប Real Madrid ក្រោយពីពួកគេបានឈ្នះពាន Club World Cup កាលពីដើមរដូវកាលនេះមកម្លេះ។

ខែ្សការពារសញ្ចាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ «ការមិនឈរជារបងសាទរ Barcelona មិនមែនមានន័យថា យើងមិនគោរពពួកគេនោះទេ។ ខ្ញុំតែងតែនិយាយថា ពួកយើងនឹងធ្វើតាមនូវអ្វីដែលគ្រូបង្វឹករបស់ខ្ញុំបានប្រាប់ពួកយើង វាមិនអាចមកពីកីឡាករនោះទេ» ៕

photo of Barcelona vs Real Madrid
Barcelona vs Real Madrid

 

ប្រភពពី៖ Marca