ខ្សែការពារឆ្នើម Sergio Ramos មានការចាប់ផ្តើមដ៏លំបាកក្នុងអាជីពរបស់គេជាមួយក្រុម Paris Saint-Germain បន្ទាប់ពីចាក់ចេញពីអតីតក្លឹបចាស់ Real Madrid កាលពីដើមរដូវកាល។

Sergio Ramos
Sergio Ramos

Ramos មិនទាន់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបថ្មីរបស់ខ្លួននោះទេដោយសារតែរបួស ហើយបើយោងទៅតាមកាសែត El Partidazo de Cope ថាគាត់នឹងមិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមយ៉ាងហោចណាស់មួយសប្តាហ៍ទៀត។

ពេលវេលាចុងក្រោយដែល Ramos មានវត្តមានជាទៀងទាត់ និងបានលេងបីប្រកួតជាប់ៗគ្នាគឺនៅក្នុងខែធ្នូ ឆ្នាំ 2020 នេះបើយោងតាមលោក Matt Wiltse អ្នកគ្រប់គ្រងរបស់ក្លឹប Real Madrid ។ ចាប់តាំងពីពេលនោះមក គាត់បានលេងពីរប្រកួតជាប់គ្នាក្នុងខែមករា ពីរប្រកួតក្នុងខែមីនា 49 នាទីជាមួយជម្រើសជាតិអេស្ប៉ាញនៅចុងខែមីនា និងមួយប្រកួតក្នុងខែឧសភា ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ជាមួយ Chelsea ហើយមានរបួសមកដល់បច្ចុប្បន្ន។

Ramos ​មាន​ចិត្ត​ចង់​វិល​ទៅ​កាន់​ទីលាន​ប្រកួត​វិញ ហើយ​បង្ហាញ​ថា​គាត់​ត្រូវ​ការ​ ការ​ប្រកួត​ប្រជែង​ជាមួយ​កីឡាករ​ល្អ​បំផុត ប៉ុន្តែដោយសារ​វ័យ 35 ឆ្នាំ​របស់​គាត់​ហាក់​ដូច​ជាមិនអំណោយផលនោះទេ​៕