កីឡាករ Aaron Ramsey ​បាន​ចេញ​មុខ​មក​សុំទោស​មិត្ត​រួម​ក្រុម កីឡាករ Cristiano Ronaldo ​ចំពោះ​រឿង​ដែល​ខ្លួន​លួច​គ្រាប់​បាល់​១​គ្រាប់​កាល​ពី​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ទល់​ក្រុម​ Lokomotiv Moscow។

Aaron Ramsey and Cristiano Ronaldo
កីឡាករ​ Aaron Ramsey និង កីឡាករ​ Cristiano Ronaldo

Cristiano Ronaldo ​សឹង​តែ​រក​គ្រាប់​បាល់​ដោយ Free-Kick ​បាន​ជា​លើក​ដំបូង​ឱ្យ​ក្រុម Juventus ​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា Ramsey ​យក​ជើង​ទី​ទាក់​បញ្ចូល​ទី ដើម្បី​គ្រាប់​បាល់​នោះ​បាន​ជា​របស់​ខ្លួន​ទៅ​វិញ។ ​រឿង​នេះ​បាន​ផ្ទុះ​ខ្លាំង​កាល​ពី​ម្សិលមិញ រហូត​ដល់​សាមី​ខ្លួន​ចេញ​មុខ​មក​សុំទោស​មិត្ត​រួម​ក្រុម Ronaldo ​ជា​សាធារណៈ​ផង​ដែរ។

photo of Aaron Ramsey
កីឡាករ Aaron Ramsey

អតីត​កីឡាករ​ Arsenal ​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​អ្នក​ចាំ​ទី​នៅ​ក្បែរ​បាល់​នោះ​ហើយ​អាច​មាន​ឱកាស​ទះ​ចេញ ទើប​ខ្ញុំ​សម្រេច​ចិត្ត​បន្ថែម​បញ្ចូល​ទី​តែ​ម្ដង។ ​ខ្ញុំ​គ្មាន​ចេតនា​អ្វី​ក្រៅ​ពី​ចង់​ជួយ​ក្រុម​ឈ្នះ​ការ​ប្រកួត​ឡើយ។ ​ខ្ញុំ​សុំទោស Cristiano ​ផង​ចំពោះ​រឿង​នេះ”។ ជាមួយ​ជ័យជម្នះ​នេះ​ដែរ ​ក្រុម Juventus ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត​ហើយ ​បើ​ទោះ​ជា​នៅ​សល់​២​ប្រកួត​ទៀត​ក្នុង​ដៃ​ក៏​ដោយ៕

Cristiano Ronaldo
កីឡាករ Cristiano Ronaldo