Rangnick ថា Man United មិនមែនមិនប្រឹងទេ តែ Man City ឥលូវល្អពេក
អ្នកចាត់ការ Ralf Rangnick បានបញ្ជាក់ថា កីឡាករ Manchester United មិនបានបោះកន្សែងសសុំចុះចាញ់ Manchester City នោះទេ ប៉ុន្តែដោយសារគម្លាតរវាងក្រុមទាំងពីរឆ្ងាយគ្នាខ្លាំងពេក។

Kevin De Bruyne និង Riyad Mahrez ជាអ្នកនាំជ័យជម្នះឲ្យ Man City ក្នងលិទ្ធផល ៤ ទល់នឹង ១ លើ Man United ក្នុងកីឡដ្ឋាន Etihad។ ក្រោយការប្រកួតឈានចូលវគ្គទីពីរ គេមើលឃើញថា City ពានគ្របដណ្ដប់សាច់បាល់លើបិសាចក្រហមជាខ្លាំង។ ចំណុចអវិជ្ជមានមួយនេះហើយបានធ្វើឲ្យ Roy Keane និង Neville ខឹងសម្បារជាខ្លាំង។
ស្ថិតក្នុងការប្រកួតបានបង្ហាញ Man United ប៉ះបានតែ ១៦បាល់ប៉ុណ្ណោះនៅ១០នាទីចុងក្រោយនៃការប្រកួត ខណៈ City ធ្វើបានកំណត់ត្រា ១២០ប៉ះ។ ត្បិតតែបរាជ័យ និងរងការរិះគន់បែបនេះក្ដី តែលោក Rangnick មិនបានបន្ទោសកូនក្រុម និងបញ្ជាក់ហេតុផលអំពីការប្រកួតនេះ។
Ralf Rangnick និយាយថា ៖“និយាយស្មោះត្រង់ទៅ ខ្ញុំមិនចាប់អារម្មណ៍ដែលគេថា ពួកគេ(កីឡាករ Man United) មិនប្រឹងលេង។ ប៉ុន្តែវាគឺពិតជាពិបាកក្នុងការលេងជាមួយក្រុមដូច Man City។ ពេលដែលលទ្ធផលក្នុងកំពុងចាញ់ ៣ ទល់នឹង ១ ទល់នឹងក្រុមដែលមានការគ្រប់គ្រងបាល់ល្អជាងគេលើលោក វាពិតជាពិបាក។ ក្រោយ២៨ប្រកួត ក្រុមទាំងពីរមានគម្លាតឆ្ងាយគ្នាណាស់លើតារាងពិន្ទុ (ខុសគ្នា២២ពិន្ទុ)”៕