Marcus Rashford នៅរដូវកាល ២០២១-២០២២ នេះហាក់បង្ហាញទម្រង់លេងពុំសូវបានល្អប៉ុន្មានទេជារួមដោយសារកត្តារបួសនិងបញ្ហាផ្ទាល់ខ្លួនមួយចំនួនទៀតបានធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសចាប់ផ្តើមរៀងយឺតមែនទែន ដោយគិតមកត្រឹមពេលនេះរូបគេទើបតែរកបាន ៥ គ្រាប់ប៉ុណ្ណោះ។

Marcus Rashford
Marcus Rashford

ទោះបីជាយ៉ាងណាក៏ដោយគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick នៅតែជឿជាក់ថា Rashford នឹងអាចត្រឡប់មករកទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនវិញហើយគាត់ក៏បានលើកយក Sancho ជាគំរូផងដែរ ដើម្បីឱ្យកីឡាករវ័យ ២៤ឆ្នាំគួររៀនសូត្រតាមដូច្នេះហើយទើបគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់មានទំនុកចិត្តថា Rashford នឹងអាចល្អប្រសើរឡើងវិញបាន។

នៅពេលគេសួរអំពី Rashford លោក Rangnick បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ពួកយើងមានភាពស្រដៀងគ្នាជាមួយស្ថានភាពរបស់ Jadon Sancho កាលពី ៦ ទៅ ៧ សប្តាហ៍មុន។ គាត់គឺជាគំរូដ៏ល្អបំផុតសម្រាប់អ្វីដែលកំពុងកើតឡើង។ ក្នុងនាមគាត់ជាកីឡាករម្នាក់ដែលមានទម្រង់លេងផ្ទាល់ខ្លួនមួយ ហើយក្រោយមកគាត់ក៏បានធ្លាក់ទម្រង់លេង ហើយរហូតមកដល់ឥឡូវនេះវាពិតជាដូច Marcus មែនទែន”៕