លោក Ralf Rangnick បានស្នើឲ្យលោក Erik Ten Hag ដែលជាគ្រូបង្វឹកថ្មីរបស់ Manchester United ប្រញាប់ប្រញាល់ទិញខ្សែប្រយុទ្ធពីររូបមកពង្រឹងក្រុមនៅរដូវកាលក្រោយនេះ។

Erik Ten Hag នឹង Ralf Rangnick
Erik Ten Hag នឹង Ralf Rangnick

​លោកក៏បាននិយាយដែរថា ក្រុមទាំងមូលរាងពឹងផ្អែកទៅលើខ្សែប្រយុទ្ធ Cristiano Ronaldo ពេកហើយក្រោយកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានស៊ុត១គ្រាប់ជួយសង្គ្រោះ Manchester United ឲ្យលេងស្មើ Chelsea ១ ទល់នឹង១ កាលពីថ្ងៃទី២៩ខែមេសាកន្លងទៅ។

​ថ្លែងក្រោយចប់ការប្រកួត លោក Rangnick បាននិយាយថា៖ “ពួកយើងត្រូវតែមានភាពយុត្តិធម៌ចំពោះកីឡាករ។ ខ្ញុំចាំបានថា ក្នុង១០ប្រកួតដំបូង ពួកយើងមានអ្នកស៊ុតបញ្ចូលទី១០នាក់ខុសៗគ្នា។

នេះជារបៀបដែលពួកយើងអាចបង្កើតឱកាសនិងដឹងថាតើមានខ្សែប្រយុទ្ធប៉ុន្មាននាក់សម្រាប់ស៊ុតក្នុងក្រុម។ ឥលូវនេះពួកយើងដូចជាពឹងផ្អែកលើ Cristiano ជ្រុល តែគេក៏បានបង្ហាញទម្រង់លេងល្អដែរ នៅពេល Chelsea គ្រប់គ្រងបាល់។ ប៉ុន្តែពួកយើងគួរផ្ដោតទៅលើការទិញយកខ្សែប្រយុទ្ធ២ទៅ៣ទៀត គឺច្បាស់ណាស់”៕