Rangnick មូលហេតុដែល Cristiano Ronaldo អវត្តមានក្នុងជំនួបជាមួយ Aston
17 Jan 2022 - 03:17:48 SHARE
លោក Ralf Rangnick បានបង្ហើបឱ្យដឹងថា មូលហេតុដែល Cristiano Ronaldo អវត្តមាននៅក្នុងជំនួបរវាង Manchester United ទល់នឹង Aston Villa យប់មិញ ដោយសារគាត់មានបញ្ហារបួសត្រគាក។

ជាការពិតណាស់ Ronaldo បានអវត្តមានតាំងពីកាប្រកួតដែល Man UTD ឈ្នះ Aston ១ ទល់នឹង ០ នៃពានរង្វាន់ FA Cup មកម្ល៉េះ ខណៈយប់មិញនេះក្រុមបិសាចក្រហម ជួបតទល់ជាមួយ Aston ម្តងទៀតនៃក្របខណ្ឌ Premier League ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ ក៏មិនទាន់អាចវិលចូលទីលានវិញបានដែរ។
លោក Rangnick បានមានប្រសាសន៍ទាក់ទងនឹងការអវត្តមានរបស់ Ronaldo ប្រាប់ទៅកាន់កាសែត Sky Sports យ៉ាងដូច្នេះថា៖ “ហេតុផលដូចគ្នា គឺដូចនឹងពេលដែលគាត់អវត្តមាននៅពានរង្វាន់ FA Cup ដែរ។
ម្សិលមិញមុនពេលហ្វឹកហាត់គាត់មានអារម្មណ៍ថានៅតែមាន បញ្ហាជាមួយការបត់បែនត្រគាករបស់គាត់ដូច្នេះយើងក៏បានសម្រេចចិត្តមិនឱ្យគាត់ចូលហ្វឹកហាត់ឡើយ”៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព