ខ្សែការពារកណ្តាល Raphael Varane របស់ក្រុម Real Madrid នឹងសម្រេចអនាគតរបស់គេនាប៉ុន្មានថ្ងៃខាងមុខ។

Raphael Varane
Raphael Varane

កីឡាករសញ្ជាតិបារាំងរូបនេះនៅតែមិនឆ្លើយតបនឹងការផ្តល់ជូនកិច្ចសន្យាជាថ្មីរបស់ក្លឹបដែលត្រូវបានបង្ហាញជាច្រើនសប្តាហ៍មុនហើយឥឡូវនេះមានសំណើពីក្លឹបយក្សមកពីអង់គ្លេសចំនួន ២ គឺបីសាចក្រហម Man United និងតោខៀវ Chelsea ។

ក្រុមបីសាចក្រហម Man United ទំនងជាអ្នកនាំមុខគេក្នុងការធ្វើឱ្យកីឡាកររូបនេះចាកចេញពីក្រុម Real Madrid នៅរដូវក្តៅនេះ។ ឥឡូវនេះក្រុមអធិរាជស Real Madrid គ្រាន់តែចង់ធានាថាពួកគេនឹងទទួលបានប្រាក់តាមដែលពួកគេបានដាក់សម្រាប់ការផ្ទេរ Varane តែប៉ុណ្ណោះ។

យោងតាមប្រភពជាច្រើនខ្សែការពារសញ្ជាតិបារាំងរូបនេះនឹងទទួលបានប្រាក់ប្រហែល ១០ លានផោនក្នុងមួយឆ្នាំដែលជាចំនួនទ្វេដងនៃកិច្ចព្រមព្រៀងបច្ចុប្បន្ន។

កិច្ចសន្យារបស់ Raphael Varane ជាមួយនឹងក្លឹប Real Madrid នឹងផុតកំណត់នៅរដូវក្តៅក្រោយ។ តាម Transfermarkt ប៉ាន់ស្មានតម្លៃបច្ចុប្បន្នរបស់ខ្សែការពារវ័យ ២៨ឆ្នាំរូបនេះគឺ ៧០ លានអឺរ៉ូ។