Raphinha ថា បុរសម្នាក់នេះហើយដែលជួយឲ្យគេបានមកលេងនៅ Barca
ខ្សែប្រយុទ្ធ Raphinha បាននិយាយទៅកាន់សារព័ត៌មាន Mundo Deportivo នៅក្នុងថ្ងៃនេះថា លោក Marcelo Bielsa អតីតអ្នកចាត់ការ Leed United ក៏ដូចជាអតីតគ្រូក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជួយឲ្យគេបានមកលេងនៅ Barcelona ដូចសព្វថ្ងៃនេះ។

Raphinha បាននិយាយថា៖” លោក Marcelo Bielsa នេះហើយជាគ្រូបង្វឹកដែលជួយខ្ញុំច្រើនមែនទែនតាំងពីពេលខ្ញុំមកដល់ Leeds ដំបូង។
គាត់តែងតែងទាមទារឲ្យយើងប្រឹងឲ្យអស់ពីសមត្ថភាពដែលយើងមានតែម្ដង ដោយតែតិចនិកគាត់អញ្ចឹងហើយបានខ្ញុំបានទៅក្រុមជម្រើសជាតិអាហ្សង់ទីន និង Barca នេះ។ ប្រសិនជាគ្មានការបង្ហាត់បង្ហាញពីគាត់ជាលក្ខណៈក្រុម ក៏ដូចជាឯកជនខ្ញុំផ្ទាល់ ប្រហែលជាថ្ងៃនេះ ខ្ញុំមិនបានមក Barca នេះទេ “។
កីឡាករនេះបន្តថា៖” ដោយសារតែតិកនិករបស់គាត់អញ្ចឹងហើយបានជាគាត់ហ្នឹងធ្លាប់ជាមនុស្សដែលសំខាន់ខ្លាំងសម្រាប់ខ្លួនខ្ញុំ ក៏ដូចជាអាជីពរបស់ខ្ញុំ។ ខ្ញុំនឹងចងចាំគាត់រហូត “។