ក្រុមជម្រើសជាតិអង់គ្លេស បានយកឈ្នះទៅលើក្រុមជម្រើសជាតិកូស្តារីកា 2-0 ក្នុងប្រកួតកម្តៅសាច់ដុំចុងក្រោយ មុនពេលប្រទេសទាំងពីរធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ព្រឹត្តិការណ៍ World Cup។

photo of អង់គ្លេស ប៉ះ កូស្ដារីកា
អង់គ្លេស ប៉ះ កូស្ដារីកា

ពិតណាស់ អ្នកចាត់ការ Gareth Southgate បានផ្លាស់ប្ដូរកីឡាករ 10នាក់ខុសពីពេលឈ្នះ នីហ្សេរីយ៉ា កាលថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន ដើម្បីផ្ដល់ឱកាសដល់កីឡាករគ្រប់គ្នាបានចូលលេងមុនចេញដំណើរទៅកាន់​ប្រទេស​រុស្ស៊ី។

ការ​ប្រកួត​ដំណើរ​ការ​បាន​ 13​នាទី Marcus Rashford បាន​បំប៉ោង​សំណាញ់​ទី​មួយ​គ្រាប់ ជួយ​អង់គ្លេស​នាំ​មុខ​មុន។ លុះដល់នាទី​76 Danny Welbeck ក៏​បាន​បន្ថែម​មួយ​គ្រាប់​ជួយឱ្យ​តោ​​កំណាច​យក​ឈ្នះ ​កូស្តារីកា​ដែល​ជា​ក្រុម​មាន​ឈ្មោះ​នៅ​ World Cup ដែរ ៕

ប្រភពពី៖ dailymail