ខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford លិចឮពាក្យចរចាមរ៉ាមថា ខ្សែប្រយុទ្ធវ័យ 21ឆ្នាំរូបនេះ កំពុងពិចារណាអនាគតរបស់ខ្លួនសារជាថ្មីក្រោយពីមិនសូវបង្ហាញខ្លួនជម្រើសដំបូងជាមួយក្លឹបនៅ Old Trafford នេះ។

Rashford ត្រៀមខ្លួនរួចជាស្រេចដើម្បីបើកកិច្ចចរចារជាមួយក្រុម Real Madrid
Rashford ត្រៀមខ្លួនរួចជាស្រេចដើម្បីបើកកិច្ចចរចារជាមួយក្រុម Real Madrid

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Manchester United រូបនេះ ត្រូវបានគេគិតថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយក្រុម Real Madrid ប្រសិនបើគាត់មិនសូវជាប់ជម្រើសដំបូងដដែលៗពេក។

Real Madrid បាន​ជួប​ជា​មួយ​អ្នក​តំណាង​របស់ Rashford​ រួច​ហើយ ក្នុង​ការ​និយាយ​រឿង​ទាំង​អស់​នេះ ហើយ​ពួក​គេ​កំពុង​សង្ឃឹម​ថា នឹង​អាច​ទទួល​បាន​ក្មេង​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​របស់​អង់គ្លេស​ទៅ​លេង​នៅ​អេស្ប៉ាញ។ រឿងនេះប្រហែលជាអាចកើតក៏អាចថាបានដែរប្រសិនបើគាត់នៅត្រឹមជាកីឡាករបម្រុងជាច្រើននាប្រកួតមុខៗទៀត៕

ប្រភព៖ Goal