ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ច្បាស់ហើយថា ខ្សែប្រយុទ្ធ Marcus Rashford នឹងធ្វើការវះកាត់របួសត្រង់ស្មា។

Marcus Rashford
Marcus Rashford

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានពន្យាពេលវះកាត់របួសដោយទ្រាំចូលលេងទាំងឈឺចាប់ដើម្បីជួយឲ្យក្រុមជម្រើសជាតិអង់គ្លេសដណ្ដើមបានតំណែងជើងឯករងនៅ Euro 2020 ។

ក្លិបបានមិនបានបញ្ជាក់ពេលវេលាដែលកីឡាករវ័យ២៣ឆ្នាំរូបនេះអវត្តមានពីទីលានបែបជាក់លាក់នោះឡើយដោយបញ្ជាក់ត្រឹមតែថាគេនឹងវិលត្រឡប់មកទីលានវិញឲ្យលឿនបំផុតតាមដែលអាចធ្វើបាន តែយោងតាមសារព័ត៌មាន The Telegraph គឺ Rashford អាចនឹងខកខានចំនួន១២ប្រកួតទាំងនៅ Premier League និង Champions League ។

បើសិន Rashford អវត្តមានដល់ទៅ៣ខែមែននោះគេអាចនឹងខកខានការប្រកួតនៅ Premier League ប៉ះនឹង Leeds, Soton, Wolves, New Castle, West Ham, Aston Villa, Everton, Leicester និង Liverpool ខណៈការប្រកួតនៅ Champions League គឺអាក់ខានចំនួន៣ប្រកួតផងដែរ៕