ខ្សែ​ប្រយុទ្ធ​ Marcus Rashford កំពុង​គិត​គូរ​ពី​អនាគត​របស់​ខ្លួន​នៅ​ក្លឹប​ Manchester United ដោយ​នឹង​អាច​ចាកចេញ​ពី​ក្លឹប​នេះ​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការចុះ​ផ្សាយ​របស់​ Daily Mail ។

Marcus Rashford
Marcus Rashford

ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Rashford ហាក់​ដូច​ជា​មិន​សប្បាយ​ចិត្ត​ក្រោម​ការ​ដឹក​នាំ​របស់​ លោក​ Ralf Rangnick អ្នកចាត់ការ​បណ្ដោះអាសន្ន​របស់​ក្រុម​បិសាច​នេះ​ទេ​ ដោយ​សារ​តែ​ក្រោម​ការដឹកនាំ​របស់​លោក​ គេ​មិន​បាន​ទទួល​​ម៉ោង​លេង​ពេញ​លេញ​ និង​មិន​មែន​ជា​ជម្រើស​ដំបូង​ដែល​ដាក់​ឲ្យ​ចូល​លេង​នោះ​ទេ​។

មួយ​វិញ​ទៀត​ដោយ​សារ​ លោក​ Rangnick នឹង​នៅ​បន្ត​ពាក់ព័ន្ធ​នឹង​ការ​ដឹកនាំ​របស់​ Man Utd ដោយ​ចប់​រដូវកាល​នេះ​លោក​នឹង​ក្លាយ​ជា​អ្នក​ប្រឹក្សា​របស់​ក្លឹប​នេះ​ ដូច្នេះ​ហើយ​នៅ​ខណៈ​បាន​ធ្វើ​ឲ្យ​ Rashford ខ្វាយខ្វល់​នឹង​អនាគត​របស់​គេ​នៅ​ទី​នេះ​ ដោយ​គេ​ចង់​ដឹង​ច្បាស់​លាស់​​ថា​ក្លឹប​គិត​គូរ​បែប​ណា​ចំពោះ​គេ​ ដើម្បី​ងាយ​គេ​គិត​គូរ​សម្រេច​អនាគត​នៅ​រដូវកាល​នេះ​តែ​ម្ដង​។

Rashford មក​លេង​ឲ្យ​ក្រុម​ Man Utd តាំង​ពី​ក្មេង​មក​ ដោយ​បាន​ផ្លាស់​​មក​ក្រុម​ឈុត​ធំ​នៅ​រដូវកាល​ឆ្នាំ​២០១៥-១៦។ នៅ​រដូវកាល​នេះ​ គេ​ចូល​លេង​ឲ្យ​ Man Utd បាន​ ២៤ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៥គ្រាប់​។ កីឡាករ​នឹង​ចប់​កុងត្រា​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​ ដោយមានលក្ខខណ្ឌ​អាចបន្តបាន​១ឆ្នាំ​ទៀត​ពី​ក្លឹប៕