photo of Marcus Rashford
Marcus Rashford of Manchester United

ខ្សែ​ប្រយុទ្ធ Marcus Rashford ជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេនៅ​ក្នុង​ឆ្នាំ​២០១៧ ដោយគ្មាន​កីឡាករ​ណា​ម្នាក់​បង្ហាញ​ខ្លួន​​ឲ្យ​ក្លឹប​បាន​ច្រើន​នោះទេ។

 កីឡាករ​វ័យ​ក្មេង​​របស់  Manchester United  បាន​បង្ហាញ​ខ្លួន​លើក​ទី​៦១​ ពេល​ជួប​ជាមួយ Southamtop កាល​ពី​សប្ដាហ៍​មុន​ចុង​ឆ្នាំ​២០១៧។ ចំនួន​នេះ​​​បើ​គិត​​ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ គេ​គឺ​ជា​កីឡាករ​ដែល​ក្លឹប​ប្រើប្រាស់​ច្រើន​ជាង​គេ​កាល​ពី​ឆ្នាំ​មុន។ក្រៅ​ពី  Premier League គេតែង​ដើរ​តួ​សំខាន់​បង្ហាញ​ខ្លួន​​គ្រប់​ពាន​ទៅ​ហើយ​សម្រាប់​បិសាច​ក្រហម​ដូច​ជា EFL Cup , Europa League និង​ Super Cup ជា​ដើម។ ឯ​ Champions League រដូវ​កាល​នេះ​ក្នុង​ពូល​គេ​មិន​ដែល​បាត់​មុខ​ម្ដង​ណា​ទេ។ ចំណែក​កីឡាករ​លេខ​ពីរ​គឺ Valere Germain ​របស់ Marseille លេង​បាន​៦០​ប្រកួត ខណៈ  Bernardo Silva ដែល​ផ្ទេរ​ពី Monaco មក Man City លេង​បាន​៥៩​ប្រកួត៕

Photo of Top 10 appearance-makers in 2017
Top 10 appearance-makers in 2017

ប្រភពពី ៖ dailymail