ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo បានរងរបួស ក្នុងការប្រកួតដែល Real Madrid បានត្រឹមស្មើ Barcelona 2-2 កាលពីយប់មិញនេះ។

photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ រកបាន​ 1គ្រាប់ឲ្យ Real Madrid តាមស្មើ 1 – 1 នៅនាទី14 មុនពេលត្រូវប្ដូរចេញជំនួសដោយ Marco Asensio នៅនាទី46។ ក្រុមគ្រូពេទ្យរបស់ក្លិបបានឲ្យដឹងថា Ronaldo មានបញ្ហារបួសកជើង ប៉ុន្តែមិនទាន់ប្រាកដថាអវត្តមានយូរប៉ុណ្ណានោះទេ គឺត្រូវតាមដានជាបន្ដទៀតសិន។

របួសកម្លាំងសំខាន់នេះកំពុងធ្វើឲ្យអ្នកចាត់ការ Zinedine Zidane មានការព្រួយបារម្ភស្របពេលក្រុមរបស់លោកត្រូវប៉ះ Liverpool វគ្គផ្ដាច់ព្រ័ត្រ Champions league ប្រមាណជាង 2សប្ដាហ៍ទៀត៕

ប្រភពពី៖ Goal