យោងតាមរបាយការណ៍បានឱ្យដឹងថាក្លឹបយក្សអេស្ប៉ាញ Real Madrid កំពុងរៀបចំលុយចំនួន 150លនាផោន ដើម្បីទុកដាក់សំណើរដេញថ្លៃខ្សែប្រយុទ្ធ Eden Hazard ពីក្លឹបតោខៀវ Chelsea ឆាប់ៗនេះហើយ។

Eden Hazard
Eden Hazard

ខ្សែប្រយុទ្ធរូបនេះគឺជាគោលដៅដ៏ធំបំផុតរបស់ស្ដេចស Real Madrid បន្ទាប់​ពី​ក្លឹបនេះបានបាត់បង់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដោយផ្លាស់ទៅសេះបង្កង Juventus ក្នុង​តម្លៃ 100​លាន​អឺរ៉ូ។ ខណៈដែលខ្សែប្រយុទ្ធសញ្ចាតិបែលហ្ស៊ិកខាងលើនេះនៅសល់កុងត្រារយៈពេល 2ឆ្នាំទៀតជាមួយតោខៀវ។

ប៉ុន្មានខែកន្លងមកនេះតោខៀវ Chelsea បានបរាជ័យម្ដងរួចមកហើយក្នុងការបញ្ចុះបញ្ចូលឱ្យ Hazard ចុះហត្ថលេខាលើកិច្ចសន្យាថ្មី ដោយឱ្យតម្លៃនើយហត់ 30​ម៉ឺន​ផោន​ក្នុងមួយសប្តាហ៍។ ប៉ុន្តែឥឡូវម្ចាស់ក្លឹបតោខៀវ Chelsea បានបណ្ដេញគ្រូបង្វឹករបស់ពួកគេបាត់ហើយ ដោយតែងតាំងលោក Maurizio Sarri ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដើម្បីបង្វែអារម្មណ៍កីឡាករសញ្ចាតិប៊ែលហ្ស៊ិកនេះ មិនអោយចាប់អារម្មណ៍ជាមួយក្លឹបដ៏ទៃ ៕

ប្រភពពី៖ Metro