បើតាមសេចក្តីរាយការណ៍នៅប្រទេសអេស្ប៉ាញថា ក្លឹប Real Madrid បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករ Gabriel Jesus របស់ក្លឹប Man City នៅរដូវក្តៅនេះ ។

photo of Gabriel Jesus
កីឡាករ Gabriel Jesus របស់ក្លឹប Man City

ក្លឹបយក្សអេស្ប៉ាញនេះកំពុងតែចង់ពង្រឹងសមត្ថភាពក្រុម ស្របពេលលោក Zinedine Zidane ត្រៀមរុះរើក្រុមរបស់លោក។ លោក Zidance នៅតែចង់លក់កីឡាករ Gareth Bale ចេញបន្ទាប់ពីខាកខានមិនបានធ្វើបែបនេះកាលពីក្តៅ ហើយនៅពេលនេះបែរជាពឹងផ្អែកលើកីឡាករសញ្ជាតិវ៉េលរូបនេះ ដោយសារក្រុមរបស់លោកមានកីឡាកររបួសច្រើន។

photo of Gareth Bale
Gareth Bale

ប៉ុន្តែនៅពេលនេះ ក្លឹប Real Madrid បានសម្លឺងឃើញកីឡាករ Jesus ដើម្បីបំពេញតំណែងទំនេរ ប្រសិនបើ Bale ចាកចេញមែននោះ៕