របាយការណ៍មួយនៅអស្ប៉ាញបានរាយការណ៏ថា ក្លឹប Real Madrid កំពុងតែត្រៀមខ្លួនសុំណើរដេញថ្លៃខ្សែប្រយុទ្ធ Eden Hazard មុនថ្ងៃទីផ្សារដោះដូរកីឡាករនៅលីគកំពូលរបស់អេស្ប៉ាញ La Liga បិទមួយថ្ងៃ។

Eden Hazard
Eden Hazard

ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ ផ្សារភ្ជាប់ម្តងហើយម្តងទៀត ជាមួយនឹងក្លឹបយក្សអេស្ប៉ាញ Real Madrid រយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះ។ ប៉ុន្តែក្លឹបរបស់គាត់បានរារាំងជាខ្លាំង ខណៈដែរពេលនេះក៏លិចឮព៍ត៌មានថា ពួកគេគ្រោងនឹងចង់ជើងគាត់ដោយផ្ដល់ប្រាក់ពលកម្មកប់ពពកនៅក្របខណ្ឌ Premier League ដើម្បីជៀសវាងនូវពីការចាប់អារម្មណ៍របស់ក្លឹបផ្សេងៗ ចំពោះរូបគេ។

រឿងដ៏គួរឱ្យសង្ស័យបំផុតនោះក្រោយពីចប់ព្រឹត្តការណ៏  World Cup នៅប្រទេសរុស្ស៊ី លោកក៏បានបង្ហើបឱ្យដឹងថា៖ «វាប្រហែលជាពេលវេលាដើម្បីព្យាយាមធ្វើអ្វីមួយនៅកន្លែងផ្សេងទៀត»។ ទីផ្សារដោះដូរកីឡាករ Bundesliga នៅប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ La Liga នឹងបារាំង Ligue 1 គឺបិទនៅថ្ងៃទី 31ខែសីហានេះឯង ៕

ប្រភពពី៖ Metro