យ៉ោងតាមរបាយការណ៍ក្នុងប្រទេសអេស្ប៉ាញបានឱ្យដឹងថា ក្លឹប Real Madrid កំពុងតែពិចារណាចង់ទិញ Zlatan Ibrahimovic នាខែមករា ដើម្បីយកមកជំនួសដំណែង Cristiano Ronaldo ព្រោះថា តាំងពីគាត់ចាក់ចេញមក Real មានបញ្ហាគ្រាប់បាល់កិនគួរឱ្យជឿរ។

Real គ្រោងយក Zlatan ដើម្បីយកមកជំនួសដំណែង Ronaldo
Real គ្រោងយក Zlatan ដើម្បីយកមកជំនួសដំណែង Ronaldo

ពិតណាស់ Real Madrid 5ប្រកួតចុងក្រោយ មិនស្គាល់ពាក្យថាឈ្នះនោះទេ ខណៈដែលកាលពីថ្ងៃសៅរ៍ ពួកគេបានចាញ់ Levante 2-1 ទៀត។ បរាជ័យជាបន្តបន្ទាប់នេះ បានធ្វើឱ្យយកៅអីអ្នកចាត់ការ Lopetegui កាន់តែក្តៅ។

សារព័ត៌មាន Cadena COPE អះអាងថាក្លឹបកំពុងតែសម្លឹងមើលលទ្ធភាពនៃការទិញកីឡាករ Ibrahimovic នៅលើកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលខ្លីនោពេលក្របខ័ណ្ឌ MLS ដែរគាត់លេងសម្រាក់។ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេរឿងរកគ្រាប់បាល់មិនបាន។

ក្លឹបចាស់របស់លោកដូចជា Man Utd និង AC Milan ក៏ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ចង់ទិញ Ibrahimovic ក្នុងការខ្ចីនៅពេលទីផ្សារដោះដូរកីឡាករបើកទ្វារក្នុងខែមករាខាងមុខនេះដែរ ទោះបីជាកីឡាករវ័យ 37 ឆ្នាំរូបនេះពិបាកក្នុងការបញ្ចុះបញ្ចូលក៏ដោយ៕

ប្រភព៖ Metro