ក្លឹប Real Madrid កំពុងពិចារណាតកុងត្រាថ្មីឱ្យខែ្សបម្រើ Gareth Bale ដោយសារក្រុមបិសាចក្រហម Manchester United ចាប់អារម្មណ៍រូបគេខ្លាំងពេក។

photo of Gareth Bale
Gareth Bale of Real Madrid

ពិតណាស់ អ្នកតំណាងរបស់ Bale នឹងទៅចរចាជាមួយម្ចាស់ពានរង្វាន់អឺរ៉ុប 2017/18 នេះអំពីលទ្ធភាពនៃការចុះកិច្ចសន្យាថ្មី 2 សប្តាហ៍ទៀត។ ខណៈដែលកុងត្រាចាស់របស់គេ នឹងត្រូវផុតក្នុងពេលឆាប់ៗនេះ។ គឺដើម្បីចៀសវាងក្រុមរបស់លោក Jose Mourinho បានដាក់ផែនការក្នុងការទិញកីឡាករដោយ Gareth Bale គឺជាកីឡាករទី1 ដែលលោកចង់បានខ្លាំងសម្រាប់មកចូលរួមជួយក្រុមប្រជែងពានរង្វាន់ផ្សេងៗសម្រាប់រដូវកាលក្រោយ។

រឿងអនាគតរបស់ Bale គឺគេមិនទាន់និយាយនោះទេ ប៉ុន្តែត្រូវបានគេដឹងថា​ លោកមានការលំបាកជាខ្លាំង​ ក្នុងការបំបែកខ្លួន​ ចូលទៅក្នុងជម្រើសដំបូងរបស់លោក​ Zinedine Zidane។ កាលពីសប្ដាហ៍មុនពេលឈ្នះ Champions League គាត់ក៏បានបញ្ជាក់ដែរថា៖ «ខ្លួនចង់លេងឱ្យបានរាល់សប្ដាហ៍ មិនមែនបានត្រឹមកីឡាករបម្រុងនោះទេ។ ប្រសិនបើខ្ញុំមិនអាចធ្វើវាបាននៅ Real Madrid នោះខ្ញុំនឹងត្រូវធ្វើវានៅកន្លែងផ្សេង។ ប៉ុន្តែពេលនេះខ្ញុំសុំសម្រាក់សិន» ៕

ប្រភពពី៖ Daily Mail