យ៉ោងតាមប្រភពព័ត៌មាននៅអេស្ប៉ាញ បានឱ្យដឹងថា Real Madrid ត្រៀម 100លានផោនទុកទិញ អ្នកចាំទី Thibaut Courtois និងខ្សែបម្រើ Willian ពីតោខៀវ Chelsea នារដូវក្ដៅនេះ។

Willian
Willian

អ្នកចាំទីសញ្ចាតិបែលហ្ស៊ិករូបនេះ មិនបានលាក់បាំងពីបំណងប្រាថ្នារបស់គាត់ទេ ដោយចង់វិលត្រឡប់ទៅកាន់រដ្ឋធានីអេស្ប៉ាញដែលជាកន្លែងដែលកូនៗ និងមិត្តស្រីរបស់គាត់រស់នៅនោះទេ។ ខណៈដែរគាត់នៅសល់កុងត្រាមួយឆ្នាំទៀតនៅ Chelsea ។

Thibaut Courtois
Thibaut Courtois

Willian បន្ទាប់ពីបញ្ចេញស្នាដៃនៅ World Cup យ៉ាងល្អឥតខ្ចោះ ឥឡូវនេះ Barcelona បានចរចារជាមួយគេ កាលពីសប្តាហ៍មុន ប៉ុន្តែក្លឹបបាល់ទាត់នៅកាតាឡាន់មួយនេះ និយាយមិនត្រូវគ្នារឿងតម្លៃខ្លួន ខណៈដែរក្លឹបយក្សកាតាឡាន់បានទិញ Malcom ជំនួសវិញក្នុងតម្លៃទាបជាង Willian ជាងពាក់កណ្ដាល់ ៕

ប្រភពពី៖ Daily Mail