photo of Vinicius Junior
កីឡាករវ័យក្មេង Vinicius Junior

សារព័ត៌មានវៀតណាម the Zing បានស្រង់ដំណឹងពី AS ថា Paris Saint Germain បានទទួលសំណើទិញ Neymar ពី Real Madrid។ តែយ៉ាងណា ក្រុមជើងឯកលីគកំពូលបារាំងក៏មានលក្ខខណ្ឌមួយវិញដល់ក្រុមយក្សអេស្ប៉ាញដែរ គឺចង់ដូរយកកីឡាករវ័យក្មេង Vinicius Jr.។

photo of Neymar
កីឡាករ Neymar

គំនិតខាងលើកើតចេញពីនាយកបច្ចេកទេស​ PSG លោក Leonardo ក្នុងបរិបទដែល Neymar មិនចង់នៅបារាំងតទៅទៀត។ ក្រុមមានមូលដ្ឋាននៅប៉ារីសចង់បាន​កីឡាករមានឈ្មោះល្បីមួយរូបទៅជំនួស​កន្លែងរបស់ Neymar។

photo of  Zinedine Zidane
លោក Zinedine Zidane

ផ្ទុយទៅវិញ Real Madrid បាន​ទាត់ចោល​គម្រោងផ្លាស់ប្ដូរនេះ។ ជាជំនួស ក្រុមលោក Zinedine Zidane បានដាក់កីឡាករ៣រូប គឺ Raphael Varane, Marcelo និង Isco៕