ក្លឹប Real Madrid បានការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ  Mariano Diaz មកវិញហើយពីក្លឹប Lyon ក្នុងតម្លៃ 30 លានផោន ខណៈដែរនេះគឺជាកីឡាករដំបូងគេហើយរបស់ Real Madrid ក្រោយពីពួកគេលក់ Cristiano Ronaldo ចេញ។

Mariano Diaz
Mariano Diaz

Mariano Diaz ត្រូវ Real Madrid ល់ទៅឱ្យ Lyon កាល​ពី​រដូវ​កាល​មុន​តម្លៃត្រឹម ​​7,2​លាន​ផោន​ប៉ុណ្ណោះ។ គាត់បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្លឹប Real Madrid ហើយគាត់នឹងត្រូវបានបង្ហាញជូនអ្នកគាំទ្រក្លឹបនៅឯកីឡដ្ឋាន Santiago Bernabeu នៅថ្ងៃសុក្រស្អែកនេះហើយ។

ការមកដល់របស់លោក ប្រហែលជាកាន់តែបន្ថយគ្រាប់បាល់បញ្ចូលទីរបស់ Karim Benzema និង Gareth Bale ក្រោយពីក្លឹបនេះលក់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ Ronaldo ទៅឱ្យក្រុមម្ចាស់ជើងឯក Serie A Juventus ក្នុងតម្លៃ 112 លានអឺរ៉ូបន្ទាប់ពី ប្រធានជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានជួយឱ្យក្លឹប Real Madrid ឈ្នះជើងឯកជាប់ៗគ្នាជាលើកទី 3 ក្នងពានរង្វាន់ Champions League កាលពីខែឧសភា៕

ប្រភពពី៖ Goal