Real Madrid បាន​សម្រេច​ចិត្ត​ផ្ដល់ Takefusa Kubo ឲ្យ​ទៅ​ក្លឹប Real Mallorca ខ្ចី​ជើង​មួយ​រដូវ​កាល​ទៀត​ ដើម្បី​បន្ត​អភិវឌ្ឍន៍​សមត្ថភាព។

Takefusa Kubo
Takefusa Kubo

Kubo បាន​មក​ដល់​អេស្ប៉ាញ​វិញ បន្ទាប់​ពី​ជួយ​ជប៉ុន​យក​បាន​លេខ​៤​​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូក្យូ។ ពេល​នេះ​គេ​បាន​ត្រឡប់​ទៅ​កាន់ Mallorca ម្ដង​ទៀត ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។

ក្លឹប Real Sociedad ក៏​បាន​ដាក់​សំណើ​​ចង់​ខ្ចី​ជើង Kubo ដូច​គ្នា។ ប៉ុន្តែ​​កីឡាករ​ជប៉ុន​​វ័យ​២០​ឆ្នាំ​ជ្រើសរើស Mallorca ដោយ​សារ​​តែ​ធ្លាប់​លេង​នៅ​ទី​នោះ​មួយ​​រដូវ​កាល២០១៩-២០ និង​ដឹង​ច្បាស់​ពី​បរិយាកាស​​របស់​ក្លឹប។

អំឡុង​ពេល​លេង​នៅ Real Mallorca កីឡាករ​ជំនាញ​ជើង​ឆ្វេង​រក​បាន​៤​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៥​ប្រកួត។ ក្នុង​នោះ​ដែរ គេ​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​បាន​២៤​ប្រកួត៕