យ៉ោងតាមរបាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា ក្លឹបយក្សអេស្ប៉ាញ Real Madrid បានបញ្ជូនគណៈប្រតិភូរបស់ពួកគេទៅកាន់ទីក្រុងឡុងដ៍ដើម្បីព្យាយាមទាញយក លោក Antonio Conte ពីជម្លោះកិច្ចសន្យាជាមួយនឹងក្លឹប Chelsea ។

Antonio Conte
Antonio Conte

Real Madrid ចង់បានលោក Conte ដើម្បី​​មក​ជំនួស​កន្លែង Julen Lopetegui  ក្រោយ​​លោក​ដឹកនាំ​នៅ Bernabeu មិន​សូវ​បាន​ផល។ Real Madrid បច្ចុប្បន្ន​​កំពុង​ស្ថិត​នៅ​លេខ​7លើ​តារាង​ពិន្ទុ​ La Liga ឈ្នះ​តែ​ 4ប្រកួត​ប៉ុណ្ណោះ ក្នុង​9​ប្រកួត​កន្លង​ទៅ​ក្នុង​រដូវ​កាល​នេះ។

លោក Julen Lopetegui គ្រូបង្វឹករបស់​ Real Madrid
លោក Julen Lopetegui គ្រូបង្វឹករបស់​ Real Madrid

ខណៈដែរលោក Antonio Conte ត្រូវបានក្លឹបតោខៀវ Chelsea បណ្ដេញចេញពីក្លឹបជំនួសដោយលោក Maurizio Sarri ព្រោះដឹកនាំក្លឹបមិនបានផលល្អដែរ។ ប្រសិនបើ Real Madrid ចង់បានលោក Antonio Conte ធ្វើជាអ្នកចាត់ការថ្មីរបស់ពួកគេនោះពួកគេនឹងត្រូវបង់ប្រាក់ 9,5លានផោនទៅឱ្យ Chelsea ព្រោះថាលោក Antonio Conte នៅមានកិច្ចសន្យាជាមួយ Chelsea គឹមិនទាន់ផុននៅឡើយ៕

ប្រភព៖ The Sun