ការចាកចេញរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្លឹប Real Madrid ធ្វើឱ្យក្លឹបនេះជួបបញ្ហាសេដ្ឋកិច្ចជាច្រើនក្នុងរយៈសប្តាហ៍មកនេះ។​ ដូចដែរបានដឹកមកហើយគឺក្លឹបព្យាយាមយ៉ាងខ្លាំងក្នុងការរកកីឡាករល្អមកជំនួសដំណែងរបស់គាត់ ប៉ុន្តែរកមិនបានសោះ រឿងដ៏គួរឱ្យចាប់អារមណ្មនោះគឺក្នុងប្រកួតបើកឆាក់លីគកំពូលរបស់អេស្ប៉ាញ La Liga កាលពីយប់មិញរបស់ Real Madrid គឹគេសង្កេតឃើញថា អ្នកគាំទ្របានបាត់ជាងពាក់កណ្ដាលបើធៀបទៅនឹងប្រកួតមុនៗពេលមាន Ronaldo ។

Cristiano Ronaldo
Cristiano Ronaldo

ក្នុងការប្រកួតយប់មិញនេះ Real Madrid បានយកឈ្នះ Getafe 2ទល់នឹង0 បើទោះបីជាមិន Ronaldo ក៏ដោយ។ ពីគ្រាប់នោះគឺរកបានដោយ Dani Carvajal និង Gareth Bale គឺពួកគេនៅបន្តភាពខ្លាំងដ៏ដែរ។ ប៉ុន្តែរឿងដ៏គួរឱ្យចាប់អារមណ្មនោះគឺខ្វះសម្លេងស្រែកហូរ ខណៈដែរអ្នកគាំទ្រធ្លាប់តែមាន ជាង 8មុឺននាក់បែរជាមកនៅសល់ត្រឹមតែ 48.466នាក់ប៉ុណ្ណោះ។

ពិតណាស់ ក្រោយពី Ronaldo ផ្លាស់ទៅ Juventus កាលពីខែមុន គឺពួកគេមិនបានទិញខ្សែប្រយុទ្ធមកជំនួសដំណែងរបស់គាត់ទេ។ ខណៈដែរគ្រូបង្វឹកថ្មីរបស់ Real Madrid លោក Lopetegui គឺលោកសង្ឃឹមយ៉ាងមុតមាំទៅលើខ្សែប្រយុទ្ធ Marco Asensio, Karim Benzema និង Bale ក្នុងការដឹកនាំក្រុមទៅមុខទៀត ៕

ប្រភពពី៖ Goal