photo of Pepe Reina
អតីតអ្នកចាំទី Pepe Reina របស់ Liverpool

ក្រុម Real Madrid កំពុងពិចារណាធ្វើការផ្លាស់ប្តូរមួយសម្រាប់អតីតអ្នកចាំទី Pepe Reina របស់ Liverpool ខណៈដែលពួកគេកំពុងព្យាយាមរកអ្នកមកជំនួស Keylor Navas ដែលអាចនឹងចាកចេញ ។

គួរបញ្ជាក់ថាអ្នកចាំទីសញ្ជាតិកូស្តារីការូបនេះបានស្នើសុំគ្រូបង្វឹកលោក Zinedine Zidane ចាកចេញពីទឹកដី Bernabeu ខណ:គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានសម្រេចចិត្តជ្រើសរើសកីឡាករ Thibaut Courtois ជាជម្រើសទី ១ របស់គាត់ ។

photo of Keylor Navas
អ្នកចាំទី Keylor Navas

មិនតែប៉ុណ្ណោះកីឡាករវ័យ ៣២ ឆ្នាំរូបនេះបានសង្ឃឹមថាអាចនឹងជំរុញឱ្យមានការផ្លាស់ប្តូរមួយតាំងពីដើមរដូវក្តៅនេះម្លេះ និងសូម្បីតែការលាគ្នានៅចុងក្រោយ នៅចុងបញ្ចប់រដូវកាលមុន ក៏ត្រូវបានខកខានផងដែរ ។

photo of Pepe Reina
អតីតអ្នកចាំទី Pepe Reina

យ៉ាងណាមិញប្រសិនបើក្រុម Madrid អនុញ្ញាតឱ្យ Navas ចាកចេញ នោះពួកគេនឹងចាត់ទុក Courtois ជាអ្នកចាំទីទី១ របស់ពួគេ ខណ:ដែលក្លឹបក៏អនុញ្ញាតឱ្យកីឡាករ Andriy Lunin, Moha Ramos និង Luca Zidane ចាកចេញជាមួយលក្ខខណ្ឌខ្ចីជើងទៅកាន់ក្រុម Real Valladolid, Birmingham និង Racing Santander រួចទៅហើយ ។

ហើយលើសពីនេះនោះមានន័យថាលោក Zidane ត្រូវរកកីឡាករចំណូលថ្មីម្នាក់ ដើម្បីមកធ្វើជាជម្រើសទី ២ របស់ក្រុម ដោយកីឡាករ  Pepe Reina ត្រូវបានចាត់ទុកថាជាគោលដៅកំពូលមួយរបស់គាត់ ៕