យ៉ោងតាមសារព័ត៌មាន Evening Standard បានឱ្យដឹងថា ក្លឹបយក្សអង់គ្លេស Manchester United ត្រៀមលុយ 100លានអឺរ៉ូទិញខ្សែការពារ Sergio Ramos ពី Real Madrid នាពេលខាងមុខ។

Real អាចនឹងលក់ Ramos ទៅក្លឹបនៅ Premier League ក្នុងតម្លៃ 100លានអឺរ៉ូ
Real អាចនឹងលក់ Ramos ទៅក្លឹបនៅ Premier League ក្នុងតម្លៃ 100លានអឺរ៉ូ

ពិតណាស់រដូវកាលនេះ ក្លឹបយក្សអង់គ្លេសមួយនេះ ធ្លាក់ទម្រង់លេងជាខ្លាំងជាពិសេសរឿងខ្សែរការពារមិនសូវជាល្អប៉ុន្មានសោះ បើគិតថាពីបើករដូវកាលថ្មីមក 12ប្រកួត Man Utd រកបានតែ 20ពិន្ទុប៉ុណ្នោះ នឹងនៅពីក្រោមក្រុមកំពូលតារាងដល់ទៅ 12ពិន្ទុ។

មិនត្រឹមតែសារព័ត៌មាន Evening Standard ចុះផ្សាយទេ សូម្បីតែសារសារព័ត៌មាន Don Balon របស់អេស្ប៉ាញក៏ចុះផ្សាយផងដែរថា ManUtd ត្រៀម 100លានអឺរ៉ូនៅលើតុដើម្បីចុះហត្ថលេខាលើកីឡាករ Sergio Ramos នាខែមករាខាងមុខ។ ខណៈដែរក្រុមទាំងពីកំពុងតែចរចាររឿងតម្លៃនេះដែរ ប៉ុន្តែនេះប្រហែលក្លឹបយក្សអេស្ប៉ាញមួយនេះមិនហានជំទាស់ទេ។ ហើយ Ramos ក៏ធ្លាប់បានបញ្ជាក់ដែរថា គេមិនចង់បន្តនៅជាមួយក្លឹបអធិរាជសទៀតនោះដែរ៕

ប្រភព៖ Sportskeeda