Photo of Jack Wilshere
Jack Wilshere​ of Arsenal

កីឡាករ Jack Wilshere កំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យាតម្លៃ 90,000 ផោនក្នុងមួយសប្តាហ៍នៅ Emirates ហើយ លោក Arsene Wenger គ្រូបង្វឹករបស់ Arsenal កំពុងតែចង់អោយខ្សែបម្រើរូបនេះបន្តការស្នាក់នៅក្លឹបរបស់គាត់បន្តទៀត ។

លោក Wenger កំពុងសង្ឃឹមថានឹងបញ្ចុះបញ្ចូលខ្សែបម្រើរូបនេះ អោយនៅ Arsenal បន្តទៀត ហើយចង់បានកិច្ចព្រមព្រៀងមួយដែលបានឯកភាពមុនពេលបើកទ្វារដោះដូរកីឡាករនៅខែមករានេះ ។

SunSport យល់ថាកីឡាករក្លឹបរបស់អេស្ប៉ាញគឺ Real Betis បានទាក់ទងជាមួយ Wilshere និងអ្នកតំណាងរបស់គាត់ដោយកីឡាកររូបនេះបើកទ្វារដើម្បីផ្លាស់ទៅលេងនៅ LaLiga ដោយឥតគិតថ្លៃនៅរដូវក្តៅខាងមុខនេះ ។

photo of Quique Setien
Real Betis boss Quique Setien is keen to add Jack Wilshere

Real Betis ដែលគ្រប់គ្រងដោយលោក Quique Setien មានបំណងបន្ថែមកីឡាករ Wilshere ទៅកាន់ក្រុមរបស់ពួកគាត់ ។ Beticos រីករាយនឹងការចាប់ផ្តើមដ៏ល្អក្នុងយុទ្ធនាការនេះដែលស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី 8 នៅ La Liga ខណៈដែលកីឡាករ Joel Campbell ដែលជាមិត្តរួមក្រុមរបស់ Wilshere បច្ចុប្បន្នកំពុងខ្ចីជើងពី Arsenal​ ទៅលេងនៅកីឡដ្ឋាន Benito Villamarin ។

ប្រភពពី៖​ thesun