ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបតោខៀវ Chelsea កីឡាករ Tammy Abraham

photo of Tammy Abraham
Tammy Abraham
កីឡាករ Tammy Abraham បានបង្ហាញទម្រង់លេងដ៏គួរអោយភ្ញាក់ផ្អើល ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសលោក Frank Lampard ក្នុងរដូវកាល២០១៩/២០ នេះ។

តាមរយៈទម្រង់លេងដ៏ល្អមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍ក្លិប Real Madrid យ៉ាងខ្លាំង នេះបើយោងតាមការបញ្ជាក់របស់កាសែត​ Don Balon។

ដោយមើលឃើញថាខ្សែប្រយុទ្ធ Karim Benzema ហាក់មានវ័យកាន់តែជ្រេរ ក្លិប Real Madrid បាននាំយកកីឡាករ Luka Jovic មកជំនួសកន្លែងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ អំឡុងពេលទីផ្សារដោះដូរកីឡាករខែសីហា ប៉ុន្តែកីឡាករ Jovic ហាក់មិនទាន់សម្របខ្លួនបានជាមួយនឹងទម្រង់លេងរបស់ក្រុម ​Real Madrid ដោយរូបគេបង្ហាញទម្រង់លេងមិនសូវបានល្អនោះទេ ក្នុងចំណោម១១ប្រកួតកន្លងទៅនេះ រូបគេស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ។ ដោយតម្រូវអោយក្លិប Real Madrid ត្រូវស្វះស្វែងរកខ្សែប្រយុទ្ធផ្សេងទៀត ដើម្បីពង្រឹងក្រុម។

តាមរយៈប្រភពដដែលបានអោយដឹងថាតម្លៃខ្លួនរបស់ Abraham បច្ចុប្បន្នមានតម្លៃប្រមាណ៦០លានផោន(ឬប្រហែល៧៧លានដុល្លារអាមេរិក)។

គួររម្លឹកផងដែរថាកីឡាករ Tammy Abraham ជាយុវជនថ្នាលរបស់ក្លិប Chelsea ហើយត្រូវបានក្លិបតម្លើងអោយលេងឈុតធំក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបាន១៧ប្រកួត ស៊ុតបញ្ចូលទីបាន១០គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៤ដង៕