ក្លឹប Real Madrid ​មាន​បំណង​ចង់​បាន​លោក Jose Mourinho ​ទៅ​ដឹក​នាំ​ក្រុម​វិញ ​ជំនួស​តំណែង​លោក  Santiago Solari ​ដែល​កំពុង​ដឹក​នាំ​ក្រុម​បច្ចុប្បន្ន​នេះ។

Real Madrid កំពុងចែចូវលោក Mourinho បន្តាប់ពីលោកអស់ការងារធ្វើ
Real Madrid កំពុងចែចូវលោក Mourinho បន្តាប់ពីលោកអស់ការងារធ្វើ

លោក Mourinho ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ Man United កាលពីព្រឹកថ្ងៃអង្គារក្រោយពីបរាជ័យក្រោមថ្វៃជើង Liverpool កាលពីចុងសប្តាហ៍។ ត្បិត​តែ​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ពី​តំណែង​មែន។ ប៉ុន្តែ​អ្នក​ចាត់ការ​រូប​នេះ​នៅ​តែ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ចង់​ហៅ​ទៅ​ដឹក​នាំ​ដដែល ​ដោយ​ក្នុង​នោះ ​ក៏​មាន​ Real Madrid ​ផងដែរ។

ទោះជាយ៉ាងណាភាគរយរបស់គាត់នៅតែខ្ពស់នៅក្នុងទ្វីបអឺរ៉ុបហើយ យ៉ោងតាមកាសែតអេស្ប៉ាញ El Pais បានឱ្យដឹងថាគាត់កំពុងត្រៀមរួចរាល់ដើម្បីដឹកនាំក្រុម Real Madrid ឡើងវិញ ហើយប្រាក់ខែបាន​ 20 លានអឺរ៉ូ (18 លានផោន) ក្នុងមួយឆ្នាំ៕

ប្រភព៖ 9sportpro