យ៉ោងតាមសារព័ត៌មានរបស់អេស្ប៉ាញបានឱ្យដឹងថា ប្រធានក្លឹប Real Madrid លោក Florentino Perez កំពុងតែកំណត់គោលដៅយកខ្សែប្រយុទ្ធ Eden Hazard និង Edinson Cavani នាខែមករាខាងមុខនេះ។

Real Madrid កំពុងតាមប្រម៉ាញខ្សែប្រយុទ្ធ Hazard និង Cavani
Real Madrid កំពុងតាមប្រម៉ាញខ្សែប្រយុទ្ធ Hazard និង Cavani

គួរតែដឹងហើយថា Hazard មិនទាន់ចុះហត្ថលេខាថ្មីជាមួយក្លឹបរបស់លោកនោះទេ ហើយរបាយការណ៏មួយចំនួនក៏បានចុះផ្សាយដែរថា Real Madrid នឹងត្រៀមលុយដាក់ខ្សែប្រយុទ្ធ Marco Asensio នឹងលុយមួយចំនួនទៅក្លឹបតោខៀវ Chelsea ដើម្បីប្ដូរយក Hazard មកវិញ។

បើនិយាយពីខ្សែប្រយុទ្ធ Cavani វិញតាំងពី Neymar មកចូលរួមជាមួយគ្នាមកពួកគេទាំងពីតែងតែមានជម្លោះជាមួយគ្នាជារឿយៗ ខណៈអ្នកទាំងពីរតែងតែមានពាក្យចរចាមរ៉ាមរឿងចាកចេញពីក្លឹបដែរពួកគេកំពុងតែជាមួយគ្នា​ ដូចគ្នា៕

ប្រភព៖ Goal